Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាសេដ្ឋី​អង់គ្លេស​ដាក់​ពាក្យ​ទិញ​ក្លឹប Man Utd ជា​ផ្លូវ​ការ​

  • បោះពុម្ព

មហាសេដ្ឋីលុយប៊ីលានជនជាតិអង់គ្លេស Sir Jim Ratcliffe បានដាក់ពាក្យទិញក្លឹបបិសាចក្រហម Manchester United ជាផ្លូវការហើយកាលពីថ្ងៃច័ន្ទ។

នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រុមហ៊ុនផលិតផលគីមីឥន្ធនៈ Ineos ដែលជាក្រុមហ៊ុនរបស់លោក។ ក្លឹប Manchester United ត្រូវបានដាក់លក់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារជនជាតិអាមេរិកត្រកូល Glazer អស់រយៈពេល ១៧ឆ្នាំ។ បើតាមព័ត៌មានមួយចំនួនបានឱ្យដឹងថា គ្រួសារនេះចង់លក់ក្នុងតម្លៃប្រមាណ ៥ប៊ីលានដុល្លារអាមេរិក។

កន្លងមកមានភាគីជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញក្លឹប Man Utd ប៉ុន្តែរហូតមកទល់ពេលនេះ មានតែលោក Ratcliffe ទេ ដែលបានដាក់ពាក្យជាផ្លូវការ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថា លោកដេញថ្លៃទិញក្លឹបបិសាចក្រហមក្នុងតម្លៃប៉ុន្មាននោះទេ។

លោក Ratcliffe ជាអ្នកគាំទ្រ Man Utd តាំងពីតូច។ លោកស្ថិតក្នុងចំណោមអ្នកមានជាងគេនៅប្រទេសអង់គ្លេស។ បន្ថែមពីនេះ ទៅទៀត ក្រុមហ៊ុន Ineos របស់លោកក៏បានកាន់កាប់ក្លឹបលីគបារាំង Nice ផងដែរ។

កាលពីពេលកន្លងទៅ លោកក៏ដេញថ្លៃទិញក្លឹប Chelsea ដែរ ដោយកាលនោះលោកដេញក្នុងតម្លៃប្រមាណ ៥ប៊ីលានដុល្លារអាមេរិក តែការដេញថ្លៃរបស់លោកយឺតជាងគេបន្តិច៕