Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់តាំងពី​បង្កើត​កាលពីឆ្នាំ ១៩៥៦​ មក មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ Ballon d'Or

  • បោះពុម្ព

Ballon d'Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដែលផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំ រៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football។

ចាប់តាំងពីបង្កើតកាលពីឆ្នាំ ១៩៥៦ មក ពោលគឺរយៈពេល ៦៣ឆ្នាំ មានអ្នកចាំទីតែម្នាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានរង្វាន់នេះ គឺ Lev Yashin របស់អតីតសហភាពសូវៀត ដែលឈ្នះកាលពីឆ្នាំ ១៩៦៣។ ក្រៅពីនេះ ពាន Ballon d'Or ភាគច្រើនបានទៅខ្សែប្រយុទ្ធ និងខ្សែបម្រើ ដែលតែងរកគ្រាប់បាល់បានច្រើន។

អ្នកឈ្នះពាននេះច្រើនជាងគេ គឺ Cristiano Ronaldo និង Lionel Messi (៥ដងដូចគ្នា) តាមពីក្រោយដោយ Michel Platini, Johan Cruyff និង Marco van Basten ដែលធ្លាប់ឈ្នះម្នាក់៣ដង។

កាលពីឆ្នាំ២០១៤ អ្នកចាំទី Manuel Neuer ដែលជាតួអង្គសំខាន់មួយរូបជួយ អាល្លឺម៉ង់ឈ្នះ World Cup បានជាប់ក្នុងបេក្ខភាព ៣នាក់ចុងក្រោយ ប៉ុន្តែមិនបានឈ្នះនោះទេ ដោយទទួលការបោះឆ្នោត ចាញ់ Cristiano Ronaldo៕