Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថិតិព្រឺព្រួច! ២គ្រាប់ចូលទីខ្លួនឯងរបស់ Wout Faes ធ្វើឲ្យរូបគេក្លាយជាTop Scorer របស់ Liverpool គិតចាប់ពី World Cup បញ្ចប់

  • បោះពុម្ព

Liverpool កំពុងតែដុនដាបខ្លាំងមែនទែននៅរដូវកាលនេះ ពិសេសចាប់តាំងពីពានរង្វាន់ World Cup បញ្ចប់មកពួកគេទទួលលទ្ធផលភាគច្រើនមានតែចាញ់ និងស្មើប៉ុណ្ណោះ។

ស្ថិតិដ៏គួរឲ្យតក់ស្លុតមួយទៀតគឺ កីឡាករដែលស៊ុតបញ្ចូលទីឲ្យ Liverpool បានច្រើនជាងគេគិតក្រោយពី World Cup បញ្ចប់គឺមិនមែនជាកីឡាកររបស់ Liverpool ខ្លួនឯងទេ តែគឺខ្សែការពាររបស់ Leicester City ឈ្មោះថា Wout Faes ទៅវិញ។

Wout Faes បានធ្វើឲ្យបាល់ចូលទីខ្លួនឯង (Own Goal) ចំនួន ២គ្រាប់កាលពី Leicester ចាញ់ Liverpool ១-២ ដែលចំនួននេះបានធ្វើឲ្យខ្សែការពារ សញ្ជាតិប៊ែលហ្សិកឈរជា Top Scorer របស់ក្រុមលោក Jurgen Klopp ដែលមិនទាន់មានកីឡាករណាបំបែកបានសូម្បីតែ Mo Salah ឬ Darwin Nunez ដែលជាខ្សែប្រយុទ្ធ៕