Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real Madrid នឹង​ប៉ះ​ក្លឹប​អេហ្ស៊ីប​នៅ​ក្នុង​ប្រកួត Club World Cup

  • បោះពុម្ព

ក្លឹបអេស្ប៉ាញ Real Madrid ត្រៀមប៉ះក្លឹបអេហ្ស៊ីប Al Ahly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup នៅយប់ថ្ងៃពុធនេះ។

ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៣នេះនឹងប្រព្រឹត្តិទៅនៅប្រទេសម៉ារ៉ុក។ តាមពិតទៅ ក្លឹប Al Ahly ត្រឹមតែជាជើងឯករងនៃក្របខ័ណ្ឌកំពូលអាហ្វ្រិក CAF Champions League កាលពីឆ្នាំ២០២២កន្លងទៅ។

យ៉ាងណាមិញ ដោយសារតែក្លឹបជើងឯក Champions League អាហ្វ្រិកជាក្លឹប Wydad ដែលជាក្លឹបម៉ារ៉ុក ទើបក្លឹបអេហ្ស៊ីប Al Ahly ទទួលបានកៅអីនៅក្របខ័ណ្ឌ Club World Cup។ ក្លឹប Real Madrid ជាជើងឯក UEFA Champions League កាលពីឆ្នាំ២០២២កន្លងទៅ។

ក្លឹបអេស្ប៉ាញមួយនេះជាក្លឹបឈ្នះពាន Club World Cup ច្រើនជាងគេ ដោយឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៨៕