Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​ចាំទី​ទួរគី​មួយ​រូប​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​មួយ​នៅ​មជ្ឈិមបូព៌ា

  • បោះពុម្ព

អ្នកចាំទីលីគទី២ទួរគីកីឡាករ Ahmet Eyup Turkaslan បានទទួលមរណភាពនៅផ្ទះរបស់លោកកាលពីថ្ងៃច័ន្ទ ដោយគ្រោះរញ្ជួយដីដ៏អាក្រក់។

នេះបើតាមការបញ្ជាក់របស់ក្លឹប Yeni Malatyaspor ដែលជាក្លឹបរបស់លោក។នៅក្នុងសប្ដាហ៍នេះ មានគ្រោះរញ្ជួយដីមានទំហំ ៧,៥រិច្ឆទ័រ ដែលប៉ះពាល់នៅប្រទេសទួរគី និងប្រទេសស៊ីរី។ មកទល់ថ្ងៃពុធនេះ មានមនុស្សប្រមាណ ៧ ៨០០នាក់ហើយបានបាត់បង់ជីវិត។

លោក Turkaslan ស្ថិតក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិត។ កីឡាករវ័យ ២៨ឆ្នាំរូបនេះលេងបាន ៦ដង នៅក្លឹបលីគទី២របស់ទួរគីខាងលើ ក្រោយពេលដែលលោកចូលរួមតាំងពីឆ្នាំ២០២១៕