Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកស្គាល់ "Halo" ដែលជាឧបករណ៍​ថ្មី​ ការពារក្បាល​កីឡាករ​ពេលរថយន្តក្រឡាប់ សម្រាប់កីឡា Formula 1

  • បោះពុម្ព

ស្ថាប័នគ្រប់គ្រងការប្រណាំងរថយន្ត Formula 1 ហៅកាត់ថា FIA បានសម្រេចការបន្ថែមដែកការពារក្បាល កីឡាករប្រណាំងរថយន្តដែលគេឲ្យឈ្មោះថា Halo តាំងពីរដូវកាល ២០១៨ រហូតដល់ពេលបច្ចុប្បន្ននេះ។

គំនិតនៃការបន្ថែម Halo ជាប់ជាមួយរថយន្ត Formula 1 បានបង្កើតឡើងតាំងពីកិច្ចប្រជុំក្នុងខែកក្កដា ឆ្នាំ២០១៧ មកម្ល៉េះប៉ុន្តែវាត្រូវបានពន្យារពេលដើម្បីសិក្សារយៈពេល១ឆ្នាំ ហើយសម្រេចប្រើជាផ្លូវការនៅឆ្នាំ២០១៨។

Halo ត្រូវធ្វើជាប់នឹងរថយន្តចំពីមុខកីឡាករដែលគេជឿជាក់ថាវាអាចការពារជីវិតកីឡាករនៅពេលរថយន្តប្រណាំងជួបគ្រោះថ្នាក់ប៉ះទង្គិច ឬក្រឡាប់ជាដើម។ ដំបូងឡើយ Halo ស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ ហើយកីឡាករក៏ដូចជាគណៈកម្មការប្រកួតបានធ្វើការពិភាក្សាបោះឆ្នោត ដើម្បីសម្រេច តែចាប់តាំងពីដាក់ដំណើរការជាផ្លូវការមក Halo បានជួយការពារជីវិតកីឡាករជាច្រើនរាល់ពេលគ្រោះថ្នាក់ម្ដងៗ៕

មុនការប្រើ

Haloក្រោយការប្រើ Halo