Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធ​ហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ ១០​រូប​ពង្រីក​វិសាលភាព​ក្បាច់​គុន​

  • បោះពុម្ព

សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីរសៀលថ្ងៃអាទិត្យ ទី១២ កុម្ភៈ ២០២៣ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលចំនួន ១០រូបក្រោយហ្វឹកហាត់ច្រើនខែរួចមក ស្របពេលនោះដែរក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។

លោក គួច ហុងជៀក អនុប្រធានសហព័ន្ធបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យនេះសហព័ន្ធធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់មន្ត្រីបណ្ឌិតសភានគរបាលកម្ពុជាដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យម។ជាមួយគ្នានេះដែរអនុប្រធានសហព័ន្ធខាងលើក៏បានថ្លែងអំណរគុណសិក្ខាកាមដែលជាមន្ត្រីថ្នាក់ដឹកនាំនគរបាលចំណាយពេលមកហ្វឹកហាត់កីឡាហាប់គីដូដើម្បីសុខភាព និងពង្រឹងកាយសម្បទានៅវគ្គនេះ។

លោកជឿជាក់ថាសិក្ខាកាមនឹងចូលរួមជួយផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនពង្រីកវិសាលភាពក្បាច់គុននេះដល់អ្នកដទៃផ្សេងទៀតដើម្បីជាប្រយោជន៍ដល់សុខភាពក៏ដូចជាសម្រាប់ការពារខ្លួនផងដែរ។

បញ្ជាក់ដែរថា ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលបណ្ឌិតសភានគរបាលកម្ពុជានេះធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។

សិស្សគុនទាំងចាស់ និងយុវជនបានសម្ដែងស្នៀតពិសេសដូចជាមេគុន ស្នៀតកាច់ ស្នៀតការពារខ្លួន ១ទល់៣ និងបំបែកឥដ្ឋតាន់ជាដើម៕