Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យប់​នេះ PSG ស្វាគមន៍ Bayern ចំណែក​ឯ Spurs នឹង​ប៉ះ AC Milan

  • បោះពុម្ព

នៅក្នុងយប់ថ្ងៃ ១៤កុម្ភៈនេះ ការប្រកួតអឺរ៉ុបបានត្រលប់មកវិញហើយ។ នៅក្នុងក្របខ័ណ្ឌកំពូល UEFA Champions League មាន ២គូត្រូវលេងប៉ះគ្នានៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

គូពិសេសទី១ គឺក្លឹបយក្សបារាំង Paris Saint-Germain នឹងបើកទ្វាកីឡដ្ឋាន Parc de Princes របស់ខ្លួនស្វាគមន៍ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។

Bayern Munich ឈ្នះគ្រប់ប្រកួតនៅវគ្គចែកពូល។ យ៉ាងណាមិញ សម្រាប់ PSG វិញ នៅជើងទី១ នេះ ដូចរាងសំណាងមិនសូវល្អបន្តិច ដោយសារតែកីឡាករបង្គោលៗរបស់ខ្លួនបានរងរបួស។ គូទី២វិញគឺ ក្លឹប Tottenham Hotspur នឹងធ្វើដំណើរទៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ដើម្បីប៉ះគ្នាជាមួយក្លឹប AC Milan។

ប្រកួតទាំងពីរនេះនឹងលេងនៅម៉ោងដូចគ្នា ពោលគឺ ម៉ោង ៣យប់ ម៉ោងនៅកម្ពុជា៕