Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barcelona ត្រូវ​បាន​គេ​ចោទ​ថា ផ្ទេរ​លុយ​ ៣៣ដងទៅ​អតីត​អនុ​ប្រធាន​គណៈកម្មការ​អាជ្ញាកណ្ដាល

  • បោះពុម្ព

ក្លឹប Barcelona ត្រូវបានសារព័ត៌មានអេស្ប៉ាញ Que t'hi jugues ចុះផ្សាយថា បានផ្ទេរលុយទៅកាន់អតីតអនុប្រធានគណៈកម្មការបច្ចេកទេសអាជ្ញាកណ្ដាលលោក Jose Maria Enriquez Negreira ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ តាមរយៈក្រុមហ៊ុនរបស់លោកគឺ ក្រុមហ៊ុន Dansil 95។

សារព័ត៌មានអេស្ប៉ាញ El Mundo បានអះអាងថា ខ្លួនមានឯកសារវិក្កយបត្រផ្ទេរប្រាក់របស់ក្លឹប ដោយ Barcelona បានដាក់ជូនអង្គភាពពន្ធដារអេស្ប៉ាញ។

បើតាមការចុះផ្សាយខាងលើបានឱ្យដឹងថា ខាងក្លឹបផ្ទេរលុយ ៣៣ដង ចំនួនសរុបប្រមាណ ១,៨លានដុល្លារអាមេរិក ទៅកាន់ក្រុមហ៊ុន Dansil 95 សរុប ២០១៦ ដល់ឆ្នាំ២០១៨ រហូតដល់ពេលដែលលោក Negreira ឈប់ធ្វើជាអនុប្រធានគណៈកម្មការបច្ចេកទេសអាជ្ញាកណ្ដាលរបស់បាល់ទាត់អេស្ប៉ាញ។

ខាង El Mundo អះអាងថា អង្គភាពពន្ធដារអេស្ប៉ាញបាននិយាយថា ការផ្ទេរលុយទៅកាន់ក្រុមហ៊ុន Dansil 95 ដោយហេតុថា Barcelona «ចង់ធានាថា ការសម្រេចចិត្តផ្នែកអាជ្ញាកណ្ដាល មិនត្រូវប្រឆាំងនឹងក្លឹបខ្លួនទេ»។

ក្រោយមកក្លឹប Barcelona ក៏ដូចជាខាងក្រុមហ៊ុន Dansil 95 បានចេញមុខបដិសេធរឿងនេះ។

ខាង Barcelona បានអះអាងថា ទំនាក់ទំនងរបស់ខ្លួន និងក្រុមហ៊ុនគឺពាក់ព័ន្ធតែរឿងប្រឹក្សាយោបល់ផ្នែកបច្ចេកទេសទេ។ យ៉ាងណាក៏ដោយ សារព័ត៌មាន AS បានចុះផ្សាយថា អាជ្ញាធរបាល់ទាត់អេស្ប៉ាញចាប់ផ្ដើមស៊ើបអង្កេតលើរឿងនេះ ដោយក្លឹប Barcelona អាចនឹងប្រឈមនឹងការដកពិន្ទុ ឬ ទណ្ឌកម្មផ្សេងៗទៀត ប្រសិនបើរឿងនេះជារឿងពិត៕