Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lewandowski ខកខាន​មិន​បាន​លេង​ប្រកួត El Clasico

  • បោះពុម្ព

ខ្សែប្រយុទ្ធប៉ូឡូញ និងក្លឹប Barcelona កីឡាករ Robert Lewandowski នឹងខកខានមិនបានលេងប្រកួត El Clasico ទល់នឹងក្លឹប Real Madrid នៅយប់ថ្ងៃព្រហស្បតិ៍ ដោយសារតែកីឡាកររូបនេះបានរងរបួសពេលលេងកាលពីថ្ងៃអាទិត្យ។

នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ក្លឹប។ នៅយប់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ Real Madrid នឹងស្វាគមន៍ក្លឹប Barcelona នៅរាជធានីម៉ាឌ្រីដ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពាន Copa del Rey។

ខាង Barcelona បានបញ្ជាក់ថា Lewandowski មានបញ្ហាសរសៃពួររបស់ខ្លួន ហើយនិយាយច្បាស់ៗថា កីឡាករខ្សែប្រយុទ្ធជនជាតិប៉ូឡូញរូបនេះនឹងខកខានប្រកួតប៉ះជាមួយ Real Madrid៕