Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះ​ចាញ់​បិសាចក្រហម Xavi នៅ​តែ​យល់​ថា Barca ល្អ​ជាង​ឆ្នាំ​មុន

  • បោះពុម្ព

ទោះចាញ់ក្លឹប Manchester United និងធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA Europa League គ្រូបង្គោលក្លឹប Barcelona លោក Xavi Hernendez នៅតែយល់ថា ក្រុមរបស់លោកល្អជាងកាលពីរដូវកាលមុន។

លោកបាននិយាយថា៖ «យើងល្អជាងរដូវកាលមុនឆ្ងាយណាស់»។ «យើងបានប៉ះជាមួយ Bayern Munich, Inter និង Man Utd លើកនេះ»។ នេះជាការលើកឡើងរបស់លោក។

លោកបានបន្ថែមទៀតថា៖ «ក្លឹបទាំងនេះធំ ហើយជក្រុមខ្លាំង តែយើងមិនសូវល្អ។ យើងល្អជាងមុន តែមិនទាន់គ្រប់គ្រាន់។ យើងនឹងព្យាយាមម្ដងទៀត»។ លោកបន្តថា ក្លឹប Barcelona មានបំណងចង់ប្រកួតប្រជែងកាន់តែខ្លាំងទៀតនៅក្នុងប្រកួតទ្វីបអឺរ៉ុប៕