Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​បាន​និយាយ​ថា៖ «យើង​ចង់​នាំ​ចូល​កីឡាករ​កំពូលៗ​នៅ​លើ​ពិភពលោក ដើម្បី​មក​លេង​នៅ​ក្នុង​ក្លឹប​បាល់ទាត់​មួយ​នេះ»។ «Messi និង Bosquets [សំដៅ​លើ​ខ្សែ​បម្រើ​អេស្ប៉ាញ និង​ក្លឹប Barcelona កីឡាករ​ Sergio Busquets] ជា​កីឡាករ​លេចធ្លោ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ

  • បោះពុម្ព

លោក Phil Neville អ្នកចាត់ការក្លឹប Inter Miami ដែលជាក្លឹបរបស់វីរបុរសបាល់ទាត់អង់គ្លេស David Beckham បានប្រាប់អ្នកកាសែតថា លោកចង់បានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងកីឡាករកំពូលៗដទៃទៀតចូលរួមនៅក្នុងក្លឹបអាមេរិកមួយនេះ។

លោកបាននិយាយថា៖ «យើងចង់នាំចូលកីឡាករកំពូលៗនៅលើពិភពលោក ដើម្បីមកលេងនៅក្នុងក្លឹបបាល់ទាត់មួយនេះ»។ «Messi និង Bosquets [សំដៅលើខ្សែបម្រើអេស្ប៉ាញ និងក្លឹប Barcelona កីឡាករ Sergio Busquets] ជាកីឡាករលេចធ្លោនៅប៉ុន្មានឆ្នាំចុងក្រោយនេះ»។ នេះជាការបន្តរបស់លោក។

លោកបានបន្ថែមថា៖ «ពួកគេជាកីឡាករដ៏ល្អ ហើយនឹងមានប្រយោជន៍យ៉ាងខ្លាំងដល់ក្លឹបនេះ។ សម្រាប់លីគអាមេរិក MLS វិញ ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្ដូរបរិយាកាសទាំងស្រុងតែម្ដង»។

បន្ថែមពីនេះទៅទៀត លោក Neville ក៏ចង់បានកីឡាករល្អៗដទៃទៀតដូចជា ខ្សែការពារអេស្ប៉ាញ Sergio Ramos និងខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ជាដើម៕