Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​លីគ​ទី៤អង់គ្លេស ទម្លាក់ Southampton ចេញ​ពី FA Cup

  • បោះពុម្ព

ក្លឹបលីគកំពូលអង់គ្លេស Southampton បានធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្លឹបលីគទី៤អង់គ្លេស Grimsby Town ក្រោមលទ្ធផល ២ ទល់នឹង ១។

ក្លឹបលីគទី៤ អង់គ្លេស ឬ EFL League Two បាននាំមុខ Southampton ២-០ មុនពេលដែលខាង Southampton តាមពីក្រោយ ១គ្រាប់។ បើមើលស្ថិតិនៃការប្រកួតវិញ គេសង្កេតឃើញថា Southampton ព្យាយាមស៊ុតក្លឹបលីគទី៤អង់គ្លេសមែនទែន ដោយចំនួនស៊ុតសរុប ២២ជើង ចំណែកឯ Grimsby ស៊ុតតែ ៤ដងប៉ុណ្ណោះ។

យ៉ាងណាមិញ ខាង Southampton ហាក់ដូចជាអកុសល ដោយចំណោម ២០ជើងនេះ ខាង Southampton ស៊ុតត្រូវគោលដៅតែ ៣ដងប៉ុណ្ណោះ។ សូមជម្រាបផងដែរថា Grimsby ជាប់លេខ ១៦ ចំណោម ២៤ក្លឹបនៅ EFL League Two៕