Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barcelona ចាប់​អារម្មណ៍​ខ្សែ​បម្រើ Man City តែ​ Man City ទារ​ថ្លៃ​ខ្ពស់​

  • បោះពុម្ព

ក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការនាំចូលខ្សែបម្រើព័រទុយហ្គាល់កីឡាករ Bernando Silva ដើម្បីមកពង្រឹងតំបន់បម្រើ និងប្រយុទ្ធរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។

Silva បានលេងជាមួយ Man City ជាង ៥ឆ្នាំមកហើយ ដោយកីឡាកររូបនេះមករួមរស់នៅក្លឹបនេះតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ តាំងពីពេលនោះមក កីឡាកររូបនេះរកបាន ៥១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨៧ដង គ្រប់កម្មវិធីរបស់ក្លឹប។

យ៉ាងណាមិញ ខាង Manchester City ទាមទារឱ្យ Barcelona ទិញកីឡាកររូបនេះក្នុងតម្លៃប្រមាណ ៨៥លានដុល្លារអាមេរិក។ ជាមួយនឹងតម្លៃនេះដែរ Barcelona កំពុងតែគិតគូរឡើងវិញ ទាក់ទិននឹងការនាំចូល Silva៕