បណ្តាញសង្គម

Crystal Palace បណ្ដេញ​​វីរបុរស​ក្លឹប​ Arsenal ចេញ​ពី​តំណែង​អ្នក​ចាត់ការ

ក្លឹប Crystal Palace នៅថ្ងៃសុក្រនេះបានបញ្ចប់កុងត្រារបស់លោក Patrick Vieira ចេញពីតំណែងអ្នកចាត់ការ ក្រោយពេលដែលបុរសសញ្ជាតិបារាំងរូបនេះដឹកនាំក្លឹបមិនសូវល្អ ដោយក្លឹបនេះខកខានឈ្នះអស់ ១២ប្រកួតមកហើយ។

អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងមួយនេះបានឡើងកាន់ Palace នៅឆ្នាំ២០២១ ហើយជួយឱ្យក្លឹបនេះឈរនៅតំណែងលេខ ១២នៅក្នុងតារាង Premier League កាលពីឆ្នាំមុន។

ទោះបីជាក្លឹប Crystal Palace នៅពេលនេះកំពុងតែឈរលើចំណាត់ថ្នាក់លេខ ១២ក៏ដោយ តែក្លឹបនេះបានធ្លាក់ចេញពីក្របខ័ណ្ឌ FA Cup ហើយស្ថានភាពនៅពេលនេះហាក់ដូចជាគ្រោះថ្នាក់ដែរ ដោយក្លឹបនេះមានតែ ៣ពិន្ទុលើតំបន់កាត់ចេញ។

ស្របពេលជាមួយគ្នានេះដែរ លោក Dean Kiely ដែលជាគ្រូអ្នកចាំទីបានឡើងកាន់ក្លឹបជាបណ្ដោះអាសន្ន៕