បណ្តាញសង្គម

មក​ដឹង​ពី​ចំនួន​ Follower ថ្មី​លើ​ Instagram របស់​ Ronaldo ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ

ក្នុងរយៈពេលមួយខែចុងក្រោយ គណនី Instagram របស់កីឡាករ Cristiano Ronaldo បានកើនចំនួនអ្នកតាមដាន (Follower) ដល់ទៅ ១៥ លាននាក់។ នេះបើតាមការស្រាវជ្រាវរបស់សារព័ត៌មាន Goal។

បើទោះជាខ្សែប្រយុទ្ធព័រទុយហ្គាល់បានផ្លាស់ពីលីគអឺរ៉ុប ទៅលេងឲ្យលីគអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ ក៏ប្រជាប្រិយភាពរបស់កីឡាកររូបនេះ បន្តកើនឡើងឥតឈប់ឈរ។ ការណ៍ដែលគណនីរបស់ Ronaldo រកបានចំនួនអ្នកតាមដានដល់ទៅ ១៥ លាននាក់ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ធ្វើឲ្យអតីតខ្សែប្រយុទ្ធបិសាចក្រហម ជាគណនី Instagram ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ដែលមានសន្ទុះការគាំទ្រច្រើនបែបនេះ។

គណនីជាប់លេខ ១ គឺតារាចម្រៀងអាមេរិក Selena Gomez ដែលរកបានអ្នកតាមដានថ្មីដល់ទៅ ២២ លាននាក់ ខណៈគណនីតារាសម្ដែងអាមេរិក និងជាអតីតកីឡាកាសដ៏ល្បីឈ្មោះ Dwayne Johnson ឬ The Rock ជាប់លេខ ៣ ដោយរកបានអ្នកគាំទ្រថ្មីប្រមាណ ៥ លាននាក់ ក្នុងរយៈពេល ៣០ ថៃ្ងចុងក្រោយ៕