Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ Bayern និយាយ​ថា កូនក្រុម​ខ្លួន​ត្រូវ​ការ​អព្ភូតហេតុ​ ដើម្បី​ឈ្នះ Man City

  • បោះពុម្ព

«វាជារឿងអព្ភូតហេតុមួយ ប្រសិនបើយើងអាចធ្វើបាន [យកឈ្នះក្លឹប Manchester City»។ នេះបើតាមការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការក្លឹប Bayern Munich ក្នុងសន្និសីទកាសែតមួយមុនការប្រកួតរវាងក្លឹប Bayern Munich និងក្លឹបអង់គ្លេស Manchester City នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។

កាលពីជើងទី១ ដែលប្រព្រឹត្តិទៅនៅប្រទេសអង់គ្លេសកាលពីសប្ដាហ៍មុន Bayern ចាញ់ Man City ក្នុងលទ្ធផល ៣-០។

ប្រឈមមុខនឹងការនាំមុខរបស់ Man City មួយនេះ លោក Tuchel យល់ឃើញថា «ការលេងទល់នឹង Manchester City ជាបញ្ហាប្រឈមដ៏ធំមួយ ស្របពេលដែលក្លឹបអង់គ្លេសមួយនេះកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ»។

យ៉ាងណាមិញ លោកបានបន្ថែមថា លោកនឹងដឹកនាំកូនក្រុមរបស់លោកឱ្យខិតខំដណ្ដើមជ័យជម្នះ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League៕

ដកស្រង់ពី៖ Sabay