Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​តេជោ ហ៊ុន សែន៖ ​យើង​ធ្វើ​ស៊ីហ្គេម​លើក​នេះ ​ឱ្យ​គេ​ស្គាល់​ខ្មែរ​ឱ្យ​ច្បាស់

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកមិញនេះថា កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកនេះ គឺត្រូវធ្វើឱ្យគេស្គាល់ខ្មែរឱ្យច្បាស់ តាមរយៈការរ៉ាប់រងថ្លៃចំណាយទាំងអស់សម្រាប់ប្រភិភូកីឡាដែលចូលរួម។

តាមការប្រកាសជាថ្មីម្ដងទៀតនេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដែលនេះជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រផងនោះ គឺកម្ពុជាមិនតម្រូវឱ្យយកថ្លៃស្នាក់នៅ ហូបចុកពីប្រតីភូកីឡាតាមបណ្ដាប្រទេសទាំងអស់នោះទេ។

មួយវិញទៀត ការចូលទស្សនាកីឡាទាំងអស់អំឡុងការប្រកួតស៊ីហ្គេមនេះ ក៏នឹងមិនមានលក់សំបុត្រអ្វីដែរ។ នេះគឺជាដំណឹងល្អសម្រាប់ប្រតិភូកីឡានៅតាមបណ្ដាប្រទេសនានាមែនទែន ព្រោះកន្លងទៅតាមបណ្ដាប្រទេសផ្សេងៗដែលធ្វើជាម្ចាស់ផ្ទះ ប្រតិភូចូលរួមត្រូវចំណាយប្រាក់ទៅលើការរៀបចំស្នាក់នៅ ហូបចុកនេះ។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញមានប្រសាសន៍ថា៖ “ឥឡូវកម្ពុជាទទួលកីឡាករដែលចូលប្រកួតស៊ីហ្គេមដោយគ្មានការបង់ថ្លៃ ដូចប្រទេសដទៃទៀតយកទេ...យើង Free ទាំងអស់ កីឡាករ កីឡាការិនីទាំងបរទេសទាំងខ្មែរ។ យើងធ្វើលើកនេះ គឺធ្វើឱ្យគេស្គាល់ខ្មែរឱ្យច្បាស់”៕

ដកស្រង់ពី៖ Sabay