Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ភូមិ​កីឡា ​ដែល​មាន​៣៧០០គ្រែ ​បាន​ក្រុង​ពាលី​និង​សម្ពោធ​ជា​ផ្លូវការ​ហើយ

  • បោះពុម្ព

ភូមិកីឡា ដែលមាន៣៧០០គ្រែស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) រួមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា និងអ្នកសារព័ត៌មានយ៉ាងច្រើន។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ភូមិកីឡា បានបិទបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលសាងសង់រយៈពេលជាច្រើនខែ។ អ្វីដែលសេសសល់បន្តិចបន្តួចគឺទៅលើការរៀបចំអនាម័យ។«កិច្ចការងារនេះគឺយើងបាននិយាយជាបន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេងដែលយើងហៅថា ការសាងសង់មិនឱ្យមានសំឡេងទៀតទេ។

គឺចាប់ពីម៉ោងនេះទៅយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួចនៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារនានាតែប៉ុណ្ណោះ»។ ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់។

ភូមិកីឡា ដែលមាន ៣៧០០គ្រែស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។

ទីនេះនឹងផ្តល់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕

ដកស្រង់ពី៖ Sabay