Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho កំពុង​សប្បាយ​ចិត្ត​ជាមួយ Roma

  • បោះពុម្ព

គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho បាននិយាយថា លោកកំពុងសប្បាយចិត្តជាមួយក្លឹប។

Mourinho បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកកំពុងសប្បាយចិត្តនៅជាមួយ Roma។ លោកចូលចិត្តថ្នាក់ដឹកនាំ និងបណ្ដាបុគ្គលិករបស់ក្លឹប ហើយពួកគេទាំងអស់នោះក៏ចូលចិត្តលោកផងដែរ។

ទោះជាយ៉ាងណា លោកក៏បានថែមទៀតថា ពេលខ្លះលោកមានការទាស់ចិត្តនឹងទម្រង់លេងមួយចំនួនរបស់កូនក្រុមលោក តែលោកគិតថា ក្រុម Roma នឹងកាន់តែប្រសើរឡើងនាពេលខាងមុខ។ Roma កំពុងបង្ហាញទម្រង់ប្រសើរក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mourinho។

ក្លឹបកំពុងឈរលេខ ៤ ក្នុងលីគ Series A ហើយទើបឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League។ លោក Mourinho បានមកដឹកក្លឹប Roma កាលពីខែកក្កដា ឆ្នាំ២០២១។

មកដល់ពេលនេះ លោកដឹក ៩៩ ប្រកួត ហើយឈ្នះ ៥៣ ប្រកួត ស្មើ ១៩ លើក និងចាញ់ ២៧ ដង ហើយជួយឲ្យក្លឹបឈ្នះពាន UEFA Europa Conference League កាលពីរដូវកាលមុន៕