Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម វ៉ាត់ ចំរើន ៖ ​អ្នក​ស្ម័គ្រចិត្ត​ជា​ DNA Of The Games ​គឺ​ជា​សរសៃ​ឈាម​របស់​ហ្គេម​

  • បោះពុម្ព

គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ៥០០នាក់ចូលរួម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា៖ “នៅក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្តជា DNA Of The Games គឺជា សរសៃឈាមរបស់ហ្គេម។

បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តិការណ៍ឱ្យដំណើរការទៅមុខ តាមរយៈអ្នកស្ម័គ្រចិត្តជាង ៦០០០នាក់ បូករួមទាំងអ្នកធ្វើការតាមសហព័ន្ធកីឡាជាតិសរុបជិត១ម៉ឺននាក់ គឺទៅកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ ហើយនេះជាកត្តាសំខាន់”។

ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍របស់វាគ្មិនរបស់យើង នៅក្នុងវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ចនេះ ពិសេសវត្តមានរបស់ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត និងកញ្ញា តៃ លីដា ដែលសុទ្ធតែធ្លាប់បានចូលរួមកីឡាអូឡាំពិក គឺពួកគាត់ នឹងចែករំលែកព័ត៌មានល្អៗ ជូនដល់អ្នកស្ម័គ្រចិត្តយើង សម្រាប់ត្រៀមបំពេញការងារខាងមុខនេះបានល្អ៕