Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho បដិសេធ​ឱកាស​ត្រលប់​ទៅ​ដឹក​នាំ Chelsea វិញ

  • បោះពុម្ព

លោក Jose Mourinho បដិសេធឱកាសត្រលប់ទៅដឹកនាំ Chelsea វិញ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ក្លឹប Chelsea ចង់បានលោក Mourinho ត្រលប់មកដឹកនាំ Chelsea វិញ ហើយលោកគឺជាបេក្ខភាពនាំមុខក្នុងការប្រជែងយកតំណែងអ្នកចាត់ការថ្មីរបស់ក្លឹប។

ទោះជាយ៉ាងណា ភាគីលោក Mourinho បានបដិសេធឱកាសនេះ ដោយយកមូលហេតុថាលោកចង់បន្តនៅដឹកនាំក្លឹប Roma។ លោក Mourinho នឹងចប់កុងត្រាជាមួយ Roma នៅឆ្នាំ ២០២៤ ហើយត្រូវបានរាយការណ៍ថា ក្លឹប និងក្រុមជម្រើសជាតិធំៗ ចង់បានរួមមាន PSG និងក្រុមជម្រើសជាតិប្រេស៊ីលជាដើម។

Mourinho ធ្លាប់ដឹកនាំតោខៀវចំនួន ២ លើករួចមកហើយ ក្នុងនោះលើកទីមួយពីឆ្នាំ ២០០៤ ដល់ ២០០៧ និងលើកទីពីរពីឆ្នាំ ២០១៣ ដល់ ២០១៥ ហើយជួយក្លឹបឈ្នះ Premier League ៣ ដង៕