Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ នាយឧត្តមសេនីយ៍ សៅ​ សុខា​ បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា តទៅទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោយពីក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេច បានអំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ជាបន្តទៀត។

ដោយសម្តេច បានមានប្រសាសន៍ថា ប្រទេសខ្លះមានប្រជាជនច្រើន ប៉ុន្តែលទ្ធផលបាល់ទាត់របស់ប្រទេសនោះ ក៏មិនខ្លាំងដែរ។ សម្តេច បន្តថា បាល់ទាត់កម្ពុជា ធ្វើបានប៉ុណ្ណេះគឺល្អណាស់ទៅហើយ។

សម្តេច បញ្ជាក់ថា មានអ្នកគាំទ្របាល់ទាត់ជាច្រើនចង់ឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធតទៅទៀត ដើម្បីដឹកនាំកីឡាបាល់ទាត់កម្ពុជាឱ្យមានការរីកចម្រើន៕

ដកស្រង់ពី៖ Sabay