Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយចាញ់ឥណ្ឌូណេសុី លឹម ពិសុទ្ធ ថា៖ "ខ្ញុំសមនឹងទទួលយកទាំងអស់" ខណៈហុងដា លាអ្នកគាំទ្

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ២២ឆ្នាំ ក្នុងលទ្ធផល ១-២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។

ក្រោយបញ្ចប់ការប្រកួត កីឡាករ លឹម ពិសុទ្ធ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា "ខ្ញុំ សមនឹងទទួលយកទាំងអស់" ។ នៅក្នុងការប្រកួតពេញ ៩០នាទី កម្ពុជា មានឱកាសសម្រុកទៅកាន់មុខទីឥណ្ឌូណេស៊ី ជាច្រើនលើក ប៉ុន្តែមិនអាចសម្រេចទី គូប្រកួតបាន។

ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលហើយ ដោយធ្លាក់ត្រឹមវគ្គចែកពូល។ ឆ្លងកាត់ការប្រកួត ៤ប្រកួត ក្រុមគោព្រៃជំទង់កម្ពុជា ឈ្នះ ១ ស្មើ ១ និងចាញ់ ២។

ការប្រកួតជាមួយឥណ្ឌូណេស៊ីនេះ ក៏ជាការដឹកនាំចុងក្រោយរបស់លោក កីស៊ូកិ ហុងដា ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្រោយចូលមកដឹកនាំបាន ៥ឆ្នាំ។ លោក ហុងដា បានដើរទៅលាអ្នកគាំទ្រនៅជុំវិញស្តាត ជាលើកចុងក្រោយផងដែរ៕

ដកស្រង់ពី៖ Sabay