Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៥ឆ្នាំ ក្រោមការដឹកនាំរបស់ហុងដា ជម្រើសជាតិកម្ពុជាបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយ កាលពីឆ្នាំ២០១៩

  • បោះពុម្ព

លោក កីស៊ូកិ ហុងដា បានលាអ្នកគាំទ្រហើយ ក្រោយចូលកាន់តំណែងដឹកនាំក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៥ឆ្នាំ។

ភារកិច្ចចុងក្រោយរបស់លោក គឺដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ កម្ពុជា ប្រកួតទល់នឹង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២។

លោក ហុងដា ជាអតីតកីឡាករជម្រើសជាតិ ជប៉ុន ហើយលោកបានចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងឆ្នាំ ២០១៨។ វត្តមានរបស់លោក ហុងដា មកដឹកនាំជម្រើសជាតិកម្ពុជា ធ្វើឱ្យការស្រឡាញ់វិស័យបាល់ទាត់នៅកម្ពុជា កាន់តែកើនឡើងថែមមួយកម្រិតទៀត។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ដោយបានបង្កើតសាលាបាល់ទាត់ថ្នាល និង បានទិញក្លិប សូទីឡូ អង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។

ក្នុងនាមជាចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោកហុងដា បានធ្វើការជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក ហ្វីលិក ដាលម៉ាស់ (Felix Dalas) និងក្រោយមកទៀតគឺគ្រូបង្វឹកសញ្ជាតិជប៉ុន លោក ហ៊ីរ៉ូសិ (Ryu Hirose)។

ក្រោមការដឹកនាំរបស់ហុងដា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានឡើងទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩។ នេះជាការឡើងទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រដំបូងបង្អស់របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយក៏ជាកំណត់ត្រាថ្មីមួយផងដែរដែលក្រុមបាល់ទាត់កម្ពុជា អាចឡើងដល់វគ្គនេះ។

លោក ហុងដា បានដើរលាអ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយក្រុមបាល់ទាត់កម្ពុជាចាញ់ឥណ្ឌូណេស៊ី ១-២ និងលោកក៏អស់ភារកិច្ចជាមួយជម្រើសជាតិផងដែរ បន្ទាប់ពីបានចូលមកដឹកនាំអស់រយៈពេល ៥ឆ្នាំ៕

ដកស្រង់ពី៖ Sabay