Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប័ណ្ណ​ចាស់​ចូល​ពិធីបិទ SEA Games លើក​ទី​៣២​ ចាត់​ទុក​ជា​មោឃៈ

  • បោះពុម្ព

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានចេញសេចក្ដីជូនដំណឹងនៅក្នុងថ្ងៃនេះ ដោយសម្រេចចាត់ទុកប័ណ្ណចាស់សម្រាប់ចូលទស្សនាពិធី បើក និងបិទព្រមទាំងប័ណ្ណរថយន្ត SEA Games លើកទី៣២ ជាមោឃៈ ព្រោះតែដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជាពិសេសរក្សាឲ្យសមស្របនូវចំនួនកៅអីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ ខណៈប័ណ្ណថ្មីសម្រាប់ទស្សនាបិទ និងប័ណ្ណរថយន្ត សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងត្រូវបោះពុម្ពថ្មីសម្រាប់ជំនួសប័ណ្ណចាស់។

គួរបញ្ជាក់ផងដែរថា ពិធីបើក SEA Games លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយទទួលបានការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ៕

ដកស្រង់ពី៖ Sabay