Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្នះ ២ប្រកួត និង ចាញ់១ ទីបំផុតបាល់ទាត់នារីកម្ពុជា​ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតយប់នេះ

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារី វៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញសាបាល់ទាត់នារី រវាងកម្ពុជា និង វៀតណាម នឹងធ្វើការប្រកួតនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣នេះ វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្ថិតក្នុងពូល B ក្រុមបាល់ទាត់នារីកម្ពុជា ឆ្លងកាត់ ការប្រកួត ៣ប្រកួតដោយ ឈ្នះ ២ ចាញ់ ១ និងមាន ៦ពិន្ទុ ឈរលេខ២នៅក្នុងពូល។

នៅក្នុងនោះ ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះទៅលើ ឡាវ ២ - ០ យកឈ្នះ សិង្ហបុរី ១-០ និងចាញ់ថៃ ៣-០។ សង្ឈឹមថា ការប្រកួតជាមួយវៀតណាម យប់នេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងធ្វើបានល្អ ហើយអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាន៕

ដកស្រង់ពី៖ Sabay