Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាការិនីឆ្នើម ស្រួង ភាវី នឹងយកថវិកាបានពីការប្រកួតទាំងអស់ ដាក់ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីកុមារនៅកម្ពុជា

  • បោះពុម្ព

កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បាន សម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាចូលទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ដើម្បីជួយដល់ជនក្រីក្រនៅក្នុង ប្រទេសកម្ពុជាជាពិសេសក្មេងៗដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

វីរៈការិនីសណ្ដានចិត្តដ៏ល្អប្រពៃរូបនេះ បានសរសេរបង្ហោះលើផេក ផ្លូវការណ៍របស់គាត់ថា «រាល់ ថវិកាដែល ខ្ញុំ ប្រកួត បាន ជ័យជម្នះបានទាំងប៉ុន្មានក្នុងការ ប្រកួតឈ្នះឬចាញ់ទោះតិចក្ដីច្រើនក្ដីគឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅខ្ញុំមិនមែនជាមានទ្រព្យ ធន ច្រើន អី ទេ តែ ខ្ញុំ ធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថារាល់សកម្មភាពពីមុននិងឥឡូវហើយទៅអនាគតគឺនៅដដែលក្នុងការជួយដល់ប្អូនៗ នៅក្នុងប្រទេសខ្មែរដែលត្រូវការ ជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត» ។

ទន្ទឹមនឹងនេះដែរ អ្នកនាង ស្រួង ភាវី បានលើកឡើងបន្ថែមទៀតថា «បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជាអរគុណណាស់ពុកម៉ែបងប្អូន » ។

ទស្សនិក ជន និងប្រជាពលរដ្ឋ កម្ពុជា ទាំង មូល បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល ចំពោះកីឡាការិនី រូបនេះសម្រាប់ ចិត្តសប្បុរស និង មាន បេះដូង ជា ខ្មែរ ជួយខ្មែរ អស់ពីបេះដូងបែបនេះ ។

អ្នកនាង ស្រួង ភាវី ដែល បានប្រកួតតំណាងឳ្យកម្ពុជា ផ្នែកប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដោយឈ្នះ បានមេដាយមាស ១គ្រឿង និង មេដាយសំរឹទ្ធ ១គ្រឿង ជូន ម្ចាស់ផ្ទះកម្ពុជា ។

តាម រយៈ ការឈ្នះ ពីការ ប្រកួតស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ នេះ វីរៈការិនី ស្រួង ភាវី នឹង ទទួលបានប្រាក់រង្វាន់ពី ចំនួន ៥៦ លានរៀល តាមរយៈគោលការណ៍ នៃការផ្តល់ ប្រាក់រង្វាន់ សម្រាប់ការ ប្រកួតស៊ីហ្គេម ចំពោះរាល់អត្តពលិកដែល ឈ្នះ មេដាយមាស នឹងទទួលបាន ៤០ លានរៀល មេដាយប្រាក់ បាន ៣០ លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១៦ លានរៀល ។

សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។

អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។ ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ពិសេសថ្មីៗ គឺជាម្ចាស់មេដាយមាសកីឡា អាស៊ី អាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៣នេះផងដែរ៕