Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ៖ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពិបាកជាងធ្វើម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូលអាស៊ានច្រើនដង

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមានការពិបាកជាងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានច្រើនដង ដោយសារមានមនុស្សរាប់រយរាប់ពាន់នាក់មកពីប្រទេសអាស៊ាននីមួយៗបានមកចូលរួម។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ការធ្វើស៊ីហ្គេម ពិបាកជាងការធ្វើម្ចាស់ផ្ទះប្រជុំអាស៊ានច្រើនដង»។

សម្តេចពន្យល់ថា ការធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺគ្រាន់តែមានការលំបាកក្នុងការការពារមេដឹកនាំ និងបញ្ហាខ្លឹមសារនៃឯកសារដែលត្រូវអនុម័តតែប៉ុណ្ណោះ។

ចំណែកការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពុំមានការលំបាកលើខ្លឹមសារឯកសារនោះទេ ប៉ុន្តែគឺត្រូវរឹតបន្តឹងខ្លាំងចំពោះការការពារសន្តិសុខសុវត្ថិភាពអត្តពលិក និងអ្នកគាំទ្រនៃប្រទេសអាស៊ាននីមួយៗដែលមានដល់រាប់រយរាប់ពាន់នាក់ ដែលបានមកចូលរួម។

បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល បង្ហាញថា កម្ពុជាបាននឹងកំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ បានយ៉ាងជោគជ័យ ចាប់តាំងពីថ្ងៃបើកការប្រកួត ខណៈពិធីបិទកីឡានេះ នឹងធ្វើឡើងនៅល្ងាចនៅថ្ងៃទី១៧ ខែឧសភាខាងមុខ។

សម្តេចបានបន្ថែមទៀតដែរថា សម្តេចបានសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះមិនយកថ្លៃសំបុត្រចូលទស្សនាការប្រកួត មិនលក់សិទ្ធិផ្សព្វផ្សាយ និងមិនយកប្រាក់ដែលជាកាតព្វកិច្ចចែងក្នុងលក្ខន្តិកៈស៊ីហ្គេម ដោយកម្ពុជាបានចំណាយ ៧លានដុល្លារបន្ថែមទៀត ពីលើថវិកាចំណាយ ១១៨លានដុល្លារសម្រាប់រៀបចំព្រឹត្តិការណ៍នេះ ពោលគឺចាយទៅលើការស្នាក់នៅ និងការហូបចុករបស់កីឡាករ-កីឡាការិនី មកពីប្រទេសដទៃ៕

ដកស្រង់ពី៖ Sabay