Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីរៈការិនី ស៊ន សៀវម៉ី នេះជាមេដាយចុងក្រោយហើយ ដែលខ្ញុំអាចយកមេដាយប្រទេសរបស់ខ្ញុំ

  • បោះពុម្ព

វីរកីឡាការិនី តេក្វាន់ដូ ស៊ន សៀវមុី ដណ្ដើមបានមេដាយមាសជូនជាតិហើយនៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាមេដាយមាសជូនជាតិជាលើកចុងក្រោយផងដែរ នៅក្នុងអាជីពកីឡារបស់ ស៊ន សៀវម៉ី ។

ម្ចាស់មេដាយមាស ស៊ីហ្គេម៤ សម័យកាលរូបនេះ បានបញ្ជាក់ថា សម្រាប់រូបគាត់ផ្ទាល់មានភាពសប្បាយចិត្តខ្លាំងមែនទែន ដែលអាចដណ្ដើមមេដាយ មាសជូនប្រទេសជាតិបាន។ សៀវម៉ី បន្តថា ទោះបីខកខានការប្រកួតរយៈពេល៤ឆ្នាំមកហើយនោះ តែការត្រឡប់មកប្រកួតជាថ្មី២០២៣នេះ អ្នកនាងដឹងពីចំនុចខ្សោយរបស់ខ្លួនឯងយ៉ាងច្បាស់ និងខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ ដើម្បីធ្វើយ៉ាងណាឳ្យបច្ចេកទេស និងកម្លាំងរបស់ខ្លួន អាចវាយលុក ដើម្បីយកឈ្នះគូរប្រកួតប្រជែង មួយនេះ។

អ្នកនាង បញ្ចាក់ថា ខ្ញុំធ្លាប់មានបញ្ហាជញ្គង់ ហើយក៏បារម្ភអំពីគូរប្រកួតដែរ ប៉ុន្តែមានលោកគ្រូ ណែនាំបានល្អ ប្រាប់ពីតិចនិក ធ្វើឳ្យអ្នកនាង អាចយកឈ្នះលើគូរប្រកួតប្រជែងបាន។

អ្នកនាង ស៊ន សៀវម៉ី មានមោទកភាពជាខ្លាំងសម្រាប់ប្រទេសជាតិរបស់ខ្លួន ដែលអ្នកនាងអាចយកឈ្នះមេដាយមាសជូនជាតិ ហើយអ្វីដែលជាកម្លាំងចិត្តជម្រុញឳ្យអ្នកនាង មានចិត្តចង់ឈ្នះមោះមុតបែបនេះ ដោយសារកូនស្រី របស់អ្នកនាងផ្ទាល់ ។

បន្ថែមពីនេះទៀត អ្នកនាងចង់ទុកអនុស្សាវរីយ៍ និងការចងចាំល្អៗ ទុកកេរ្តិ៍ឈ្មោះ ដល់កូនស្រីជាទីស្រលាញ់ របស់អ្នកនាង នៅពេលដែលកូនស្រីធំឡើង។ ជាមួយគ្នានេះ អ្នកនាងក៏បាន អរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាន រៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមនេះឡើង ដែលអាចផ្ដល់ឳកាសដល់អ្នកនាងបានបង្ហាញខ្លួន និងដណ្ដើមមេដាយមាសជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ដែលនេះជាឳកាសចុងក្រោយរបស់អ្នកនាងផងដែរ ។

សូមជម្រាបថា ស៊ន សៀវម៉ី កើត ១៤ កញ្ញា ១៩៩៥ នៅក្នុងគ្រួសារខែ្មរដែលមានឪពុកជាដើមកំណើតចិន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា ។

សៀវម៉ី ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី២០១៤ នៅទីក្រុងអុីនឆុន សាធារណរដ្ឋកូរ៉េ។ សៀវម៉ី បានទទួលជោគជ័យដោយទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។

សៀវមុី ក៏ទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើងនៅ ខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីនផងដែរ ហើយថ្មីៗនេះ សៀវម៉ីគឺជាម្ចាស់មដាយមាស តៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕

ដកស្រង់ពី៖ Sabay