Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា៖​ ស៊ីហ្គេម​នៅ​កម្ពុជា​ រំពឹង​បំបែក​កំណត់ត្រា​មេដាយ​ឆ្នាំ​២០១៣​

  • បោះពុម្ព

អនុប្រធានសហព័ន្ធចំបាប់កម្ពុជា រំពឹងថាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះនឹងអាចបំបែកកំណត់ត្រាមេដាយនៅឆ្នាំ២០១៣ ដែលធ្លាប់ទទួលបាន ១០គ្រឿង ខណៈម្សិលមិញថ្ងៃបើកឆាកកម្ពុជារកបានរហូត ៧គ្រឿងរួចហើយ។

លោក ខេស៊ី បាណេត បានឲ្យដឹងថា ចំបាប់ជាកីឡាអូឡាំពិកដូច្នេះមានការប្រកួតប្រជែងខ្លាំងពិសេសនៅស៊ីហ្គេម លើកទី៣២ នេះគឺមានប្រទេសខ្លាំងៗដែលត្រូវតតាំងដូចជា វៀតណាម ថៃ ឥណ្ឌូណេស៊ីជាដើម។នៅឆ្នាំ២០១៣ គឺប្រភេទកីឡាចំបាប់កម្ពុជាធ្លាប់ឈ្នះមេដាយច្រើនជាងគេមានរហូត ១០គ្រឿង។

យ៉ាងណាសម្រាប់កម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមលើកនេះគឺរូបលោករំពឹងខ្ពស់ថាអាចបំបែកកំណត់ត្រាចាស់នៅឆ្នាំ២០១៣ នេះបាន ព្រោះត្រឹមថ្ងៃទី១ ម្សិលមិញកម្ពុជាឈ្នះ ៧គ្រឿងទៅហើយ។ ព្រឹកមិញនេះទៀតកម្ពុជាទើបឈ្នះមេដាយមាស១ គ្រឿងទៀតផងដែរ។

ទម្រាំបញ្ចប់នៅល្ងាចនេះ និងស្អែកនោះកំណើនមេដាយនឹងកើនជាបន្តទៀត ពិសេសកីឡាករខ្លាំងៗដែលជាក្ដីរំពឹងរបស់សហព័ន្ធ។ បញ្ជាក់ដែរថា ប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះចាប់ផ្ដើមប្រកួតថ្ងៃទី២ ហើយ និងបញ្ចប់នៅថ្ងៃស្អែកទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាល OCIC។

បច្ចុប្បន្នចំបាប់របស់កម្ពុជាឈ្នះមេដាយ ៨គ្រឿងហើយ មាស៣ ប្រាក់១ សំរឹទ្ធ៤៕