Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba រង​របួស​ទៀត ក្រោយ​ជាប់​ក្នុង​ជម្រើស​ដំបូង​លើក​ទី១ ក្នុង​រយៈពេល ១ឆ្នាំ

  • បោះពុម្ព

ខ្សែបម្រើបារាំង Paul Pogba រងរបួសទៀតហើយ បន្ទាប់ពីចូលលេងបាន ២៤នាទីក្នុងប្រកួត ដែលខ្លួនជាប់ជាជម្រើសដំបូង កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងយប់ថ្ងៃព្រហស្បតិ៍ Juventus លេងប៉ះនឹងក្លឹប Cremonese ក្នុងក្របខ័ណ្ឌ Serie A ដោយក្លឹបសេះបង្កង់ឈ្នះ ២ ទល់នឹង ០។ Pogba ខកខានជាប់ជាជម្រើស ១១នាក់ដំបូងតាំងពីឆ្នាំ២០២២មក ពោលគឺក្នុងប្រកួតរវាងក្លឹប Manchester United ប៉ះនឹង Liverpool កាលពីខែមេសា ឆ្នាំមុន។

កីឡាកររូបនេះបានផ្លាស់មកកាន់ Juventus កាលពីរដូវក្ដៅឆ្នាំមុន។ យ៉ាងណាមិញ ខ្សែបម្រើបារាំងវ័យ ៣០ឆ្នាំរូបនេះមានសំណាងមិនសូវល្អសោះ ដោយសារតែងាកៗរបួស៕

ដកស្រង់ពី៖ Sabay