Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ក្លាយ​ជា​ក្លឹប​អង់គ្លេស​ទី២ ដែល​ឈ្នះ​ពាន PL ៣ឆ្នាំ​ជាប់​គ្នា

  • បោះពុម្ព

ក្លឹប Manchester City បានក្លាយជាក្លឹបអង់គ្លេសទី២ ដែលបានឈ្នះពានលីគកំពូលអង់គ្លេសរយៈពេល ៣ឆ្នាំជាប់គ្នា។

ក្លឹបនេះបានលើកពាន Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីឈ្នះក្លឹប Chelsea ក្នុងលទ្ធផល ១ ទល់នឹង ០។ Man City លេង ៣៦ប្រកួតមាន ៨៨ពិន្ទុ ចំណែកឯក្រុមលេខ២គឺ Arsenal ដោយមាន ៨១ពិន្ទុ ដោយលេងបាន ៣៧ប្រកួត។

មេឃខៀវអង់គ្លេសបានក្លាយជាក្លឹបអង់គ្លេសទី២ ដែលបានឈ្នះពានលីគអង់គ្លេស ៣ឆ្នាំជាប់គ្នា ដោយឈ្នះនៅឆ្នាំ២០២១ ២០២២ និងឆ្នាំ២០២៣។ ក្លឹបអង់គ្លេសទី១ ដែលឈ្នះ Premier League ៣ឆ្នាំជាប់គ្នាគឺ Manchester United ដោយឈ្នះពាននេះកាលពីឆ្នាំ២០០៧ ២០០៨ និងឆ្នាំ២០០៩៕