Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi ថា​ចង់​ត្រលប់​មក​ Barca តែ​មិន​អាច​ធ្វើ​ទៅ​បាន​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់សារព័ត៌មានអេស្ប៉ាញថា ចង់ត្រលប់ទៅកាន់ក្លឹប Barcelona វិញប៉ុន្តែមិនអាចធ្វើទៅបានក៏សម្រេចទៅលេងនៅក្លឹប Inter Miami នៅឯអាមេរិក។

កាលពីពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយពីក្លឹបដែល Messi នឹងត្រូវទៅ នៅពេលរដូវកាលឆ្នាំ២០២២/២៣ ត្រូវបិទបញ្ចប់ រីឯកុងត្រាកីឡាករនេះនឹងក្លឹប Paris Saint Germain ក៏បញ្ចប់នៅពេលនេះដែរ។

សារព័ត៌មានជាច្រើនថា Messi នឹងបន្តទៅលេងនៅលីគកំពូលអារ៉ាប់ រីឯអ្នកគាំទ្រជាច្រើនចង់ឲ្យកីឡាករត្រលប់មក Barca។ យ៉ាងណានៅពេលនេះ Messi ក៏បានទម្លាយថា ពិតជាចង់ត្រលប់មក Barca វិញតែមិនអាចធ្វើទៅបាន រីឬក្លឹបអ៊ឺរ៉ុបផ្សេងៗក៏ទាក់ទងចង់បានខ្លួនផងដែរ ប៉ុន្តែមិនព្រម ហើយចុងក្រោយ Messi ក៏សម្រេចទៅលេងនៅលីគកំពូលអាមេរិក MLS នេះតែម្ដងជាមួយក្លឹប Inter Miami។

Messi ថា មូលហេតុមិនអាចទៅ Barcelona វិញ គឺដោយសារ មិនចង់ឃើញក្លឹបលក់កីឡាករ ឬកាត់បន្ថយប្រាក់ឈ្នួលកីឡាករបច្ចុប្បន្ន បូកផ្សំនឹងបញ្ហាផ្ទៃក្នុងមួយចំនួនទៀតរបស់ Barca ដែល Messi យល់ថាមិនអំណោយផលដល់ការត្រលប់ទៅវិញ។

Messi ក៏បន្តដែរថា រឿងទៅ Inter Miami គឺមិនមែនដោយសារលុយទេ បើចង់បានលុយ ខ្លួនទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីតបាត់ទៅហើយ។ Messi បានសម្រេចចិត្តចាកចេញពីក្លឹប PSG ក្រោយលេងបាន២រដូវកាល ដោយលេងបាន ៧៥ប្រកួត និងស៊ុតចូល ៣២គ្រាប់។