បណ្តាញសង្គម

អ្នកស្រឡាញ់ ការប្រណាំងម៉ូតូ ជាង១០០នាក់ ចូលរួមប្រណាំងម៉ូតូ ឆ្លងកាត់ឧបសគ្គ ដណ្តើមពានរង្វាន់ នៅជើងភ្នំប្រសិទ្ធ

ភ្នំពេញ៖ អ្នកស្រឡាញ់ការ ប្រណាំងម៉ូតូ ប្រមាណជាង ១០០នាក់ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ បានចូលរួម ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូ ឆ្លងកាត់ឧបសគ្គ លើកទី៣ (ENDURO MOTOR CROSS CAMBODIA 3) ដែលរៀបចំឡើង នៅទីលាន ប្រណាំងក្បែរ ជើងភ្នំប្រសិទ្ធ ដោយកីឡាករ ជាច្រើន និងអ្នកចូលរួម ទស្សនាយ៉ាងកុះករ។

ព្រឹត្តិការណ៍ ប្រណាំម៉ូតូឆ្លងកាត់ ឧបសគ្គនេះ រៀបចំឡើង ដោយសហព័ន្ធកីឡា យានយន្តកម្ពុជា និង Grease Monkys Motor ព្រមទាំងមានការ ចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុន Liqui Moly នាំចូល ប្រេងម៉ាស៊ីយានយន្ត មកអាល្លឺម៉ង់ និងចូលរួម ឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជៈ បាកាស និងក្រុមហ៊ុន ម៉ូតូមួយចំនួន ទៀតផងដែរ។

 តំណាងក្រុមហ៊ុន Liqui Moly ដែលជា ក្រុមហ៊ុនឧបត្ថម្ភធំ ក្នុងកម្មវិធី ប្រណាំងម៉ូតូនេះ បានឲ្យដឹងថា ការដែលក្រុមហ៊ុន ចូលរួមក្នុង ព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យ កីឡាប្រណាំងម៉ូតូនេះ ឲ្យបានកាន់តែ រីកចម្រើនឡើង ថែមទៀត ព្រោះសព្វថ្ងៃ កីឡាប្រភេទនេះ ហាក់ដូចជា មិនទាន់រីកច ម្រើនខ្លាំង នៅឡើយដូច កីឡាផ្សេងៗ ទៀតដូចជា កីឡាបាល់ទាត់ កីឡាប្រដាល់ ជាដើមនោះទេ។

ជាក់ស្តែង ការប្រកួត ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូ នេះស្រាប់ កីឡាករ ភាគច្រើនសុទ្ធ តែជាអ្នកស្រឡាញ់ និងជាអ្នក ចូលចិត្តជិះ បែបកម្សាន្តប៉ុណ្ណោះ ដូច្នេះទាមទារ ឲ្យមានការចូលរួម ឧបត្ថម្ភគាំទ្រ បន្ថែមទៀត ដើម្ បីអភិវឌ្ឍន៍ កីឡានេះ ឲ្យមានការ ទទួលស្គាល់ ជាលក្ខណជាតិ និងអន្តរជាតិ ។ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Liqui Moly បានផ្តល់ជូន នៅការប្តូរប្រេងម៉ាស៊ីន ដោយឥតគិតថ្លៃ មួក អាវ ប្រាក់រង្វាន់ និងពានរង្វាន់ផងដែរ ជូនដល់កីឡាករ ទទួលបាន ជ័យជម្នះបន្ថែម លើការ ផ្តល់ជូនរបស់ អ្នករៀបចំកម្មវិធី។

 សូមជម្រាបថា ក្រុមហ៊ុន Liqui Moly នាំចូលនូវផលិត ប្រេងម៉ាស៊ីនរថយន្ត ប្រេងប្រអប់លេខ ប្រេងហ្វាំង សារធាតុជំនួយរថយន្ត និងប្រេងម៉ូត គ្រប់ប្រភេទ មកពីប្រទេស អាល្លឺម៉ង ហើយប្រេងម៉ាស៊ីន Liqui Moly ជាផលិតផល ល្បីរបស់ប្រទេស អាល្លឺម៉ង់ រក្សាកម្តៅ និងសន្ទុះ ជួយយានយាន្ត ឲ្យស៊ីប្រេងតិច៕

ដកស្រង់ពី ៖ ដើមអម្ពិល