Benzema ប្រាប់មូលហេតុសម្រេចចិត្តផ្លាស់ទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែប្រយុទ្ធ Karim Benzema បាននិយាយពីមូលហេតុដែលធ្វើឲ្យគេសម្រេចទៅលេងនៅក្លឹប Al-Ittihad ដែលជាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។
Benzema បាននិយាយថា៖«ម៉េចបានទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត? ព្រោះតែទីនោះប្រទេសមូស្លីម។ ខ្ញុំជាមូស្លីមស្រាប់អញ្ចឹងហើយខ្ញុំតែងតែចង់ទៅរស់នៅប្រទេសមូស្លីមបែបហ្នឹងហើយ»។
Benzema នឹងផ្លាស់ទៅកាន់ Al-Ittihad នៅរដូវកាលថ្មីនេះ ក្រោយរួមរស់ជាមួយ Real Madrid អស់រយៈពេល ១៤រដូវកាល ដោយឈ្នះពានតូចធំជាច្រើនដូចជា UEFA Champions League, La Liga និង Ballon D'or ជាដើម៕