Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងក្លឹប Al-Hilal កំពុងស្ថិតនៅប៉ារីស ចរចារចុះកុងត្រាយក Neymar មកលេងនៅអារ៉ាប់ប៊ីសាអូឌីត

  • បោះពុម្ព

កីឡាករ Neymar ត្រូវបានគេរាយការណ៍ថា មានគម្រោងចាកចេញពីក្លឹប Paris Saint Germain ដោយភ្ជាប់ជាមួយពាក្យចចាមអារ៉ាម ថាកីឡាករប្រេស៊ីលរូបនេះ នឹងផ្លាស់ទៅលេងនៅលីកកំពូល អារ៉ាប់ ប៊ីសាអូឌីត។

Neymar ជាកីឡាករ ស៊ុបភើស្តារ ចុងក្រោយគេ ដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបកំពុងប្រកបអាជីពនៅលីកកំពូល អារ៉ាប់ ប៊ីសាអូឌីត។ តំណាងក្លឹប Al- Hilal ដែលជាក្លឹបរបស់អារ៉ាប់ ប៊ីសាអូឌីត កំពុងស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលពួកគេព្យាយាមចុះកុងត្រា យកកីឡាករ Neymar ។

ក្លឹប Paris Saint Germain ចង់ចែកផ្លូវគ្នាជាមួយកីឡាករ វ័យ៣១ឆ្នាំរូបនេះ ស្របពេលដែលក្លឹប Al-Hilal បានត្រៀមរួមជាស្រេចនូវកញ្ចប់ថវិកាដែលខ្លួននឹងផ្តល់ឱ្យ Neymar។ ការសម្រេចចិត្តស្ថិតនៅក្នុងដៃរបស់ Neymar ថាតើរូបគេចង់បន្តលេងនៅអឺរ៉ុប ឫ ផ្ទេរទៅលេងនៅអារ៉ាប់ ប៊ីសាអូឌីត។

បើសិនការចរចារបានសម្រេច ហើយ Neymar យល់ព្រមផ្ទេរទៅកាន់ក្លឹប Al-Hilal នោះរូបគេនឹងទទួលបានប្រាក់ឈ្នួល ប្រហែលគ្នា នឹងកីឡាករ Cristiano Ronaldo ដែរ ដោយទទួលបានប្រមាណ ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។

ក្លឹប Al-Hilal ម្ចាស់ជើងឯក ១៨ សម័យកាលនៃ Saudi Pro League ក៏នឹងត្រូវបង់ ៤៥លានអឺរ៉ូ ជាតម្លៃខ្លួនផ្ទេររបស់កីឡាករ Neymar ផងដែរ ប្រសិនបើការចរចារប្រព្រឹត្តទៅដោយជោគជ័យ៕