Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី និង​ជា​អតីត​ប្រធាន AC Milan ទទួល​មរណភាព

  • បោះពុម្ព

លោក Silvio Berlusconiអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី និងអតីតប្រធានក្លឹប AC Milan ទទួលមរណភាពហើយនៅថ្ងៃច័ន្ទនេះ ក្នុងជន្មាយុ ៨៦ឆ្នាំ។

លោក Berlusconi មានបញ្ហាសួត ដោយកាលពីខែមេសា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពាក់ព័ន្ធនឹងជំងឺរបេងរ៉ាំរ៉ៃមួយប្រភេទ។

បុរសរូបនេះធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីអ៊ីតាលី ៣ដងគឺនៅឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៥ បន្ទាប់មកលើកទី២នៅឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ហើយចុងក្រោយពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

លោកបានធ្វើជាប្រធានក្លឹប AC Milan ២ដងគឺលើកទី១ នៅឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០៤ និងលើកទី២ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨៕