Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lukaku ថា​ Inter Milan នឹង​យក​ឈ្នះ​ UCL ក្នុង​ពេល​ណា​មួយ​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយទៅអ្នកគាំទ្រទាំងអស់កាលពីពេលថ្មីៗនេះ ក្រោយ Inter Milan បរាជ័យមិនអាចឈ្នះពាន UEFA Champions League ក្នុងឆ្នាំនេះថា ក្លឹប Inter Milan នឹងយកឈ្នះពាននេះនៅថ្ងៃណាមួយ។

Lukaku បាននិយាយថា៖" រឿងបរាជ័យហ្នឹងក្នុងការដណ្ដើមពាន UCL ហ្នឹងមិនគួរកើតឡើងសោះ។ រឿងនេះធ្វើឲ្យយើងអន់ចិត្តមែនទែន ដែលមិនអាចនាំមកនូវភាពជោគជ័យដល់ក្លឹបយើង "។ កីឡាករនេះបន្តថា៖" យ៉ាងណាក៏ដោយ Inter យើងនៅតែចង់ឈ្នះនេះ យើងនឹងខិតខំបន្តទៀត សង្ឃឹមថានឹងទទួលបានជោគជ័យក្នុងពេលណាមួយ "។

Inter Milan ចាញ់ Man City ០-១ ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដែលធ្វើឲ្យ Man City ជាជើងឯកពាននេះក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ៕