Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការ៖ Real ទិញ​កីឡាករ​អង់គ្លេស ១៩ឆ្នាំ​ក្នុង​តម្លៃ​ប្រមាណ ១១០លាន​ដុល្លារ

  • បោះពុម្ព

ក្លឹបអធិរាជសអេស្ប៉ាញ Real Madrid ទិញបានខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ពី Dortmund បានហើយនៅក្នុងថ្ងៃពុធនេះ។បើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹប កីឡាកររូបនេះបានចុះកុងត្រាជាមួយ Real រយៈពេល ៦ឆ្នាំ។

ខាង Real Madrid មិនប្រកាសថាទិញពី Dortmund ក្នុងតម្លៃប៉ុន្មាននោះទេ តែបើតាមការចុះផ្សាយរបស់សារព័ត៌មាននានា ក្លឹបនេះបានទិញកីឡាករកើតឆ្នាំ២០០៣រូបនេះក្នុងតម្លៃ ១១១លានដុល្លារអាមេរិក ហើយបូកបាចជាមួយថ្លៃនេះថ្លៃនោះទៀត Real អាចនឹងចំណាយរហូតដល់ ១៤៥លានដុល្លារ។

សូមជម្រាបផងដែរថា Jude Bellingham ជាកីឡាករវ័យក្មេងមួយរូប ដែលបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Dortmund។ កីឡាកររូបនេះលេងឱ្យ Dortmund តាំងពីឆ្នាំ២០២០ ហើយមកទល់ពេលនេះលេងបានសរុប ១៣២ប្រកួត ហើយរកគ្រាប់បាល់បាន ២៤គ្រាប់៕