Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe យល់​ថា​ PSG កំពុង​មាន​បញ្ហា

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថាក្លឹប PSG កំពុងមានបញ្ហា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃនេះ Mbappe បានលើកឡើងថា គោលដៅរបស់កីឡាករដូចជាខ្លួន គឺចង់ឈ្នះពានគ្រប់យ៉ាង តែទទួលស្គាល់ថា PSG កំពុងមានបញ្ហា។

កីឡាករបារាំងរូបនេះ ថែមទាំងថា PSG មានកន្លែងត្រូវកែលម្អមួយចំនួន មិនដូច្នោះទេ បញ្ហានោះនឹងក្លាយជារឿងធំសម្រាប់ក្លឹបជាក់ជាមិនខាន។ Mbappe មិនបានរៀបរាប់ថាបញ្ហាទាំងនោះជាអ្វីនោះឡើយ។

ក្រុមហ៊ុនវិនិយោគកាតាបានទិញយក PSG កាលពីឆ្នាំ ២០១១ និងបានវិនិយោគលុយរាប់ពាន់លានដុល្លារទៅលើការទិញដូរកីឡាករ ប្រាក់ឈ្នួលកីឡាករ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹប។

បន្ថែមពីនេះ PSG ថែមទាំងហ៊ានចំណាយលុយរាប់រយលាន ដើម្បីនាំចូលកីឡាករកំពូលៗ ដូចជា Neymar ខ្សែប្រយុទ្ធ Mbappe និង Messi ជាដើម។ ថ្វីបើជោគជ័យលើកម្មវិធីលីគកំពូលបារាំង ក្លឹបមួយនេះ ធ្វើមិនសូវបានល្អ ក្នុងក្របខ័ណ្ឌលីគកំពូលអឺរ៉ុប។

មិនតែប៉ុណ្ណោះ បញ្ហាផ្ទៃក្នុងមួយចំនួន ត្រូវបានរាយការណ៍ថា បានធ្វើឲ្យមានការមិនសប្បាយចិត្តចំពោះកីឡាករ ដូចជារឿងបញ្ចប់ការងារគ្រូបង្វឹកញឹកញាប់ រឿងគ្រូបង្វឹកគ្រប់គ្រងកីឡាករកំពូលៗមិនបាន ហើយបញ្ហាកីឡាករកំពូលៗមានចេតនាចង់ចេញពីក្លឹប បើទោះជាក្លឹបហ៊ានផ្ដល់កុងត្រាដែលមានប្រាក់ឈ្នួលវាល់លានដុល្លារក្ដី៕