Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe និយាយ​ពី​អនាគត​នៅ​ PSG ក្រោយ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍បានប្រាប់ក្លឹប PSG ថាមិនតកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង L’Équipé។

នៅក្នុងថ្ងៃនេះ Mbappe ក៏ចេញមុខនិយាយពីអនាគតរបស់គេ ដែលសល់ជាមួយ PSG នៅក្នុងរយៈពេល១ឆ្នាំខាងមុខនេះផងដែរថា៖" ដូចខ្ញុំបាននិយាយពីមុនអញ្ចឹង ខ្ញុំចង់បន្តលេងនៅ PSG។

ខ្ញុំក៏បានសម្រេចរួចរាល់ផងដែរថា ខ្ញុំនឹងបន្តលេងនៅ PSG នៅរដូវកាលខាងមុខនេះទៀត។ យ៉ាងណាក៏ដោយក្នុងរយៈពេល១ឆ្នាំ មានរឿងជាច្រើននឹងកើតឡើង ជាពិសេសគឺនៅក្លឹបដូចជា PSG ហ្នឹង "។ Mbappe បានមកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ ហើយលេងឲ្យក្លឹបសរុបចំនួន ២៦០ ដង និងស៊ុតចូល ២១២ គ្រាប់។

ក្នុងរដូវកាលនេះកីឡាករបន្តមានទម្រង់លេងយ៉ាងល្អ ដោយស៊ុតចូលដល់ទៅ ៤១ គ្រាប់ ក្នុងការលេង ៤៣ ប្រកួត ព្រមទាំងរួមចំណែកជួយ PSG ឈ្នះពានលីគកំពូលបារាំង។

Real Madrid ជាក្លឹបដែលគេចង់ទៅសម្រាប់អនាគតអាជីពបាល់ទាត់របស់គេ ៕