Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PSG ត្រៀម​តែង​តាំង​លោក Enrique ជា​អ្នក​ចាត់​ការ​ថ្មី

  • បោះពុម្ព

ក្លឹបយក្សបារាំង PSG កាន់តែខិតជិតក្នុងការតែងតាំងលោក Luis Enrique អតីតគ្រូបង្វឹកអេស្ប៉ាញ ជាអ្នកចាត់ការថ្មីរបស់ក្លឹប។

យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ការចរចារវាងភាគី PSG និងភាគី Luis Enrique បានឈានដល់ចំណុចចុងក្រោយហើយ ដោយភាគីទាំងពីរកាន់ខិតជិតរកគ្នា។ ភាគីទាំងសងខាងកំពុងចរចារឿងប្រាក់ឈ្នួល និងរឿងលម្អិតមួយចំនួនទៀត។

បើតាមសេចក្ដីរាយការណ៍ដដែល ការតែងតាំងនឹងធ្វើឡើងក្នុងអំឡុងសប្ដាហ៍នេះ បើគ្មានអ្វីប្រែប្រួលនោះទេ។ លោក Luis Enrique ជាអ្នកចាត់ការមានបទពិសោធន៍។ លោកធ្លាប់មានប្រវត្តិដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញដល់ទៅពីរលើក និងធ្លាប់ជាអ្នកចាត់ការក្លឹបអ្នកមានបុណ្យ Barcelona៕