Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំបុត្រ​ ទស្សនា​ការ​ ប្រកួត​រវាង ​កម្ពុជា​និង ​ជប៉ុន​ ចាប់​ផ្ដើម​លក់​ ម៉ោង៩ ព្រឹក​នេះ​ហើយ

  • បោះពុម្ព

ដើម្បីជួយ សម្រួលដល់ ការទិញសំបុត្រ ចូលរួមទស្សនា ការប្រកួត រវាងក្រុម បាល់ទាត់ ជម្រើសជាតិកម្ពុជា និងជប៉ុន ក្នុងជំនួប ជម្រុះបាល់ទាត់ ពិភពលោក ឆ្នាំ២០១៨ នៅតំបន់អាស៊ី ពូលEជើងទី២ ជុំទី២ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជាបានប្ដូរ កាលបរិច្ឆេទ ចេញលក់សំបុត្រ ពីថ្ងៃទី១៣ ខែវិច្ឆិកា មកវេលាម៉ោង ៩ព្រឹកថ្ងៃទី១០ វិច្ឆិកានេះវិញ។

 ចំពោះតម្លៃ សំបុត្រគឺ ៤០០០០រៀល សម្រាប់ប្រភេទ១ ជាកន្លែង អង្គុយក្រោម ដំបូល និង ១២០០០រៀល សម្រាប់ប្រភេទ២ ជាកន្លែងអង្គុយ ផ្សេងទៀតនៅ ជុំវិញក្រៅ ពីកន្លែងមានដំបូល។ សំបុត្រប្រភេទ១ មាន ៥០០០ពាន់សន្លឹក ប៉ុន្តែកក់ អស់ហើយ នៅសល់តែ ៥០០សំបុត្រទៀតប៉ុណ្ណោះ។

 អ្នកគាំទ្រ ទាំងអស់អាច អញ្ជើញទៅ ទិញសំបុត្រ បានទៅកន្លែង លក់ច្រកចូល ពហុកីឡដ្ឋានជាតិ។ ព័ត៌មានបន្ថែម អាចទាក់ទង ទៅលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០ រាល់ម៉ោងធ្វើការ។ ចំពោះការ ប្រកួតនឹង ធ្វើឡើងនៅ ថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៧:១៤នាទីល្ងាច លើទីលាន ពហុកីឡដ្ឋានជាតិ៕

 

ដកស្រង់ពី ៖ Sabay