Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន U17 ​ថ្មី​របស់ ​បឹក​កេត​អង្គរ ​២៨​នាក់​ចាប់​ផ្ដើម ​ហ្វឹកហាត់​ ត្រៀម​ជម្រុះ​បន្ត

  • បោះពុម្ព

យុវជនក្រោម អាយុ១៧ឆ្នាំ (U17) ចំនួន២៨នាក់ ដែលក្លិបបឹងកេតអង្គរ បានធ្វើតេស្ដ ២ដងរួចមកហើយនោះ នឹងចាប់យុទ្ធនា ការហ្វឹកហាត់ លើទីលានស្មៅសិប្បនិមិត្ត BTB  បឹងត្របែក ចាប់ពី ថ្ងៃនេះតទៅ ដោយក្នុងមួយ ថ្ងៃហាត់២ម៉ោង ពីម៉ោង៣:០០នាទី ដល់ម៉ោង៥:០០នាទីល្ងាច។

លោក មាស កក្កដា ដែលជាអ្នក បង្វឹកក្រុមយុវជន ទាំងអស់ខាងលើ បានបញ្ជាក់ ប្រាប់ថាចំនួន ២៨នាក់នេះ នឹងអាចជម្រុះ បន្តទៀតទៅថ្ងៃមុខ ដោយហាត់ជុំ គ្នារយៈពេល ២ទៅ៣សប្ដាហ៍សិន រួចមកនឹង ធ្វើការប្រកួត ជាមួយក្រុមផ្សេង (មិនទាន់ច្បាស់ថាក្រុមណា) ដើម្បីមើល ជើងឱ្យច្បាស់ កាត់សេចក្ដីថា កីឡាករណា មិនមានសមត្ថភាព គ្រប់គ្រាន់និង ត្រូវដកចេញ។

អតីតគ្រូ បង្គោលក្រុម អាកាសចរណ៍ ស៊ីវិលរូបនេះ បានបន្ថែមទៀតថា៖ “អាកប្បកិរិយា អត្តចរិតនិង កាយវិការជារឿង សំខាន់ក្នុង វិស័យបាល់ទាត់។ បើកីឡាករ ណាមានសមត្ថភាព ហើយ តែចរិតមិនល្អ នោះយើងក៏ មិនអាចយក គេបានដែរ។ រយៈពេលហ្វឹកហាត់នេះ ជាឱកាសល្អ ហើយសម្រាប់ យុវជនទាំងអស់”។

នេះជាជំហានថ្មីមួយ សម្រាប់ក្រុម បឹងកេតអង្ករ ក្នុងការបណ្ដុះ ឈុតយុវជន របស់ខ្លួន ខណៈដែលក្លិបផ្សេង ទៀតដូចជា ភ្នំពេញក្រោន ស្វាយរៀងអី ជាដើមនោះ ក៏បានបង្កើត ឈុតយុវជននេះ រួចជាស្រេច ហើយដែរ។ មួយវិញទៀត ខាងសហព័ន្ធ បាល់ទាត់ក៏មាន គម្រោងបង្កើត លីកលំដាប់ទី២ ដើម្បីឱ្យ ក្រុមយុវជន បានបង្ហាញ សមត្ថភាព ដណ្ដើមយកពាន ក្នុងឆ្នាំ២០១៦ខាងមុខនេះដែរ៕


ដកស្រង់ពី ៖ Sabay