Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Inter កំពុង​ចរចា​ទិញ​យក​ប្រធាន​ក្រុម Chelsea

  • បោះពុម្ព

ក្លឹប Inter Milan កំពុងចរចាទិញយកប្រធានក្រុម Chelsea ខ្សែការពារស្លាប Cesar Azpilicueta។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sport ក្លឹប Inter បានបើកការចរចាទិញយកខ្សែការពារស្លាប Azpilicueta។ កីឡាករគឺជាមុខសញ្ញាបង្គោលដែល Inter ចង់បាន។ Azpilicueta បានមកចូលរួម Chelsea កាលពីឆ្នាំ ២០១២ ហើយជាកីឡាករសំខាន់មួយសម្រាប់ក្លឹប។

កីឡាករលេង ៥០៨ ប្រកួត និងស៊ុតចូល ១៧ គ្រាប់។ បើការចរចាជោគជ័យ ខ្សែការពារស្លាបវ័យ ៣៣ ឆ្នាំ Azpilicueta ជាកីឡាករ Chelsea មួយទៀត ដែលចាកចេញពីក្លឹបនាពេលថ្មីៗនេះ។

ខ្សែបម្រើការពារ N'Golo Kante ទើបតែចាកចេញទៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត ហើយកីឡាករ Kai Havertz និង Mason Mount កំពុងចរចាទៅរកក្លឹបថ្មី៕