Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar គាំទ្រ​បេក្ខភាព​លោក Ancelotti ជា​គ្រូ​បង្វឹក​ថ្មី​ប្រេស៊ីល

  • បោះពុម្ព

ខែ្សប្រយុទ្ធ Neymar ប្រកាសគាំទ្របេក្ខភាពលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល។

Neymar បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជម្រើសជាតិប្រេស៊ីលមានឱកាសទទួលបានការដឹកនាំរបស់គ្រូបង្វឹកបរទេសដ៏ចំណានម្នាក់។ លោក Ancelotti បានឈ្នះពានធំៗទាំងអស់ ហើយ Neymar ជឿជាក់ថា បើក្លាយជាគ្រូបង្វឹកប្រេស៊ីល លោក Ancelotti នឹងបង្ហាត់បង្ហាញនូវរឿងបច្ចេកទេសជាច្រើន។

ប្រេស៊ីលបានខកខានឈ្នះ World Cup ជាង ២០ ឆ្នាំហើយ។ ការណ៍នេះធ្វើឲ្យសហព័ន្ធប្រេស៊ីលស្វះស្វែងរកគ្រូបង្វឹកល្អដើម្បីជួយក្រុមអាចមានលទ្ធភាពខ្ពស់ក្នុងការប្រជែងពានលំដាប់ពិភពលោកមួយនេះនាពេលប៉ុន្មានឆ្នាំខាងមុខ។

របាយការណ៍ចុងក្រោយជាច្រើន បានលើកឡើងថា Ancelotti ត្រៀមទៅដឹកប្រេស៊ីលនៅពេលចប់កុងត្រាជាមួយ Real Madrid នៅឆ្នាំក្រោយ។ ពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា Real Madrid បានត្រៀមរកអ្នកជំនួស Ancelotti ក្នុងការដឹកនាំក្លឹបក្នុងនាមជាគ្រូបង្វឹក។

បេក្ខជនកំពុងនាំមុខ គឺអតីតខ្សែបម្រើឆ្នើម Xabi Alonso ដែលបច្ចុប្បន្នកំពុងដឹក Bayer Leverkusen៕