Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool ចង់ទិញ​យក Mbappe ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត

  • បោះពុម្ព

ក្លឹបហង្សក្រហម Liverpool មានចេតនាក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃកំណត់ត្រាថ្លៃបំផុត។ នេះបើតាមការអះអាងរបស់ភ្នាក់ងារ FIFA ម្នាក់ឈ្មោះ Marco Kirdemir។

លោក Kirdemir បានប្រាប់សារព័ត៌មានអេស្ប៉ាញ Marca ថា Liverpool កំពុងប្រកួតប្រជែងជាមួយក្លឹប Real Madrid ដើម្បីដណ្ដើមយកខ្សែប្រយុទ្ធ Kylian Mbappe។ តម្លៃផ្ទេរនោះគឺប្រមាណ ៣០០ លានអឺរ៉ូ (ប្រមាណ ៣៣០ លានដុល្លារសហរដ្ឋអាមេរិក)។

បើសិនការអះអាងនេះជាការពិត ហើយបើការផ្ទេរនេះអាចត្រូវបានធ្វើឡើង Mbappe នឹងបំបែកកំណត់ត្រាជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

បច្ចុប្បន្នកំណត់ត្រានេះស្ថិតនៅក្នុងដៃ Neymar Jr ដែលកាលពីឆ្នាំ ២០១៧ PSG បានសម្រេចផ្ទេរកីឡាករប្រេស៊ីលរូបនេះ ពីក្លឹប Barcelona ក្នុងតម្លៃដល់ទៅប្រមាណ ២២០ លានអឺរ៉ូ។

សេចក្ដីរាយការណ៍នេះធ្វើឡើងក្រោយ Mbappe សម្រេចមិនបន្តកុងត្រាជាមួយ PSG។ នេះមានន័យថា កុងត្រា Mbappe នឹងផុតនៅខែមិថុនាឆ្នាំក្រោយ ដែលតម្រូវធ្វើឲ្យ PSG ត្រូវតែផ្ទេរ Mbappe ចេញក្នុងទីផ្សារដោះដូរនេះ។ បើមិនដូច្នោះទេ PSG នឹងបាត់បង់ Mbappe ដោយមិនទទួលបានប្រាក់ផ្ទេរអ្វីទាំងអស់នារដូវកាលក្រោយ។

Mbappe ជាកីឡាករល្អរបស់ PSG។ តាំងពីចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ មក កីឡាករលេងសរុប ២៦០ ប្រកួត និងស៊ុតចូល ២១២ គ្រាប់៕