Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Instagram របស់​កូន​ប្រុស Foden អាច​រក​ Follower ដល់​ទៅ ១ លាន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

  • បោះពុម្ព

គណនីបណ្ដាញសង្គម Instagram របស់កូនប្រុសរបស់កីឡាករ Phil Foden អាចរកបានអ្នកតាមដាន (Follower) ដល់ទៅ ១ លាននាក់ ក្នុងរយៈពេលត្រឹម ១៤ ម៉ោង។កូនប្រុសរបស់ខ្សែបម្រើ Manchester City កីឡាករ Phil Foden មានឈ្មោះថា Ronnie Foden។

កុមាររូបនេះបានកើតនៅឆ្នាំ ២០១៩ ហើយនាពេលបច្ចុប្បន្នមានអាយុជិត ៥ ឆ្នាំហើយ។ កាលពីល្ងាចម្សិលមិញ Phil Foden បានសម្រេចបង្កើតគណនី Instagram ឲ្យកូនប្រុសរបស់ខ្លួន។ ត្រឹមពេល ១៤ ម៉ោង គណនីរបស់ Ronnie Foden អាចរកបាន Follower ដល់ទៅ ១ លាននាក់។

គិតមកទល់ពេលនេះ គណនី Instagram របស់ Ronnie មានអ្នកតាមដានដល់ទៅ ១ លាន ២ សែននាក់។ សូមបញ្ជាក់ដែរថា Phil Foden គឺជាកីឡាករល្អ និងមានប្រជាប្រិយភាពម្នាក់របស់ក្លឹប Manchester City។ បច្ចុប្បន្នកីឡាករមានចំនួន Follower ដល់ទៅ ៨ លាន ៥ សែននាក់ក្នុងគណនី Instagram៕