Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួប​កម្ពុជា​-​ជប៉ុន ទាក់ទាញ​អ្នកគាំទ្រ​លើសលប់​តាំងពី​មុន​ប្រកួត

  • បោះពុម្ព

ភ្នំពេញ ៖ ជំនួបកម្ពុជា-ជប៉ុន ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ល្ងាចនេះបានទាក់ទាញអ្នកគាំទ្រ ច្រើនលើសលប់ តាំងពីមុនប្រកួត ទោះបីលទ្ធផលចាញ់ឈ្នះ នៅតែធ្វើឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា ហាលអាវសម្រាប់ជំហានបន្តក្ដី ក៏មានការកត់សម្គាល់ថា អ្នកគាំទ្រនៅក្នុងប្រទេស រាប់ម៉ឺននាក់ បានផ្ដោតការចាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍នេះ តាំងពីមុនប្រកួត ខុសពីការប្រកួតកន្លងមក ។

ជាក់ស្ដែង សំបុត្ររាប់ម៉ឺនសន្លឹក ត្រូវគេកក់ទិញយកអស់ ច្រើនភាគរយ តាំងពីប៉ុន្មានថ្ងៃមុនម្ល៉េះ ខណៈនៅលើបណ្ដាញហ្វេសប៊ុកឯណេះវិញ ក៏មានការជជែកគ្នា ពីរឿងនេះយ៉ាងផុសផុល ដោយភាគច្រើន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលពួកគេមិនអាចខកខាន បានទៀតផង ។

ហេតុផលតែមួយគត់ ដែលធ្វើឱ្យការប្រកួតជម្រុះ World Cup នៅល្ងាចថ្ងៃទី១៧ វិច្ឆិកានេះ មានការទាក់ទាញខ្លាំង គឺដោយសារតែអ្នកគាំទ្រ ចង់មើលការប្រកួតផ្ទាល់ របស់ក្រុមយក្សនៅទ្វីបអាស៊ី គឺជប៉ុន ដែលបង្ហាញខ្លួននៅកម្ពុជា ជាប្រវត្តិសាស្ត្រនេះ។ ធៀបនឹងការប្រកួត ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក ការប្រកួតរវាង ក្រុមជប៉ុននិងក្រុមកម្ពុជា ដែលនៅសល់តែប៉ុន្មានម៉ោងទៀតនេះ ហាក់មានអ្នកចាប់អារម្មណ៍ ច្រើនជាងមុន ។

ជាក់ស្ដែង ក្រុមអ្នកស្នេហាកីឡាបាល់ទាត់ ស្ទើរគ្រប់ស្រទាប់ បានបង្ហាញការសាទរ ចំពោះក្រុមជប៉ុន តាំងពីមកដល់ប្រទេសកម្ពុជា ភ្លាមៗម្ល៉េះ ។ អ្នកគាំទ្រស្ទើរទាំងអស់ បង្ហាញទស្សនៈដូចគ្នាថា ក្រុមកម្ពុជាគ្មានសមត្ថភាព យកឈ្នះក្រុមជប៉ុននៅលើទឹកដី របស់ខ្លួនបានទេ សម្រាប់ការប្រកួតនេះ ប៉ុន្តែមានការព្យាករ រួចជាស្រេចទៅហើយថា នឹងមានអ្នកទស្សនាមិនក្រោម៧ម៉ឺននាក់នោះទេ ដោយសារតែក្រុមជប៉ុន គឺជាក្រុមល្បីលំដាប់ពិភពលោក ហើយមានអ្នកស្នេហាកីឡាបាល់ទាត់ នៅក្នុងប្រទេសចង់មើលការប្រកួត ដោយផ្ទាល់ភ្នែកច្រើនជាងទស្សនា តាមកញ្ចក់ទូរទស្សន៍ ។

នៅលើបណ្ដាញហ្វេសប៊ុក ឃើញមានការត្រៀមខ្លួន ខុសប្លែកពីសំណាក់យុវវ័យ ដែលចង់ឃើញការប្រកួត របស់ក្រុមកម្ពុជា និងក្រុមជប៉ុន បើទោះជាដឹងថា ក្រុមជម្រើសជាតិរបស់ខ្លួន នឹងជួបវាសនាច្រំដែល នៅលើទីលានប្រកួតក្ដី ។ ម្នាក់ៗក៏បានត្រៀមទុកនូវទង់ជាតិ និងស្ទីគ័ររូបទង់ជាតិតូចៗ ដើម្បីបិទលម្អលើមុខ ជាការលើកទឹកចិត្ តដល់ក្រុមកម្ពុជាផងដែរ។

មានការអះអាងថា ជនបរទេសជាពិសេសជនជាតិជប៉ុន មិនតិចនោះទេ បានកក់សំបុត្រទុក ក្នុងបរិមាណច្រើន បើធៀបនឹងការប្រកួតមុនៗ ។

ដកស្រង់ពី៖ កោះសន្តិភាព